Tecno Pova 6 Pro ប្រកាសចេញជាមួយកាមេរ៉ា 108MP និងថ្មយក្ស 6000mAh

ស្មាតហ្វូន Tecno Pova 6 Pro បានប្រកាសចេញជាផ្លូវការជាមួយបន្ទះឈីប Dimensity 6080 ផ្សំជាមួយ RAM ទំហំ 8GB ឬ 12GB ជាមួយអង្គផ្ទុកទំហំដល់ 256GB ផងដែរ។ នៅផ្នែកខាងមុខ វាមានបំពាក់អេក្រង់ 6.78អ៊ីញ បង្ហាញរូបភាពកម្រិត FHD+ ជាប្រភេទ AMOLED និងមាន Refresh Rate 120Hz។ Pova 6 Pro នាំមកនូវថ្មទំហំដល់ 6000mAh ធំជាងជំនាន់មុន 1000mAh ហើយវាគាំទ្រការសាកថ្មកម្លាំងដល់ 70W ឯណោះ។ ចំណែកផ្នែកខាងក្រោយវិញ វាមានបំពាក់កាមេរ៉ា ៣គ្រាប់ ហើយកាមេរ៉ាគោលមានទំហំ 108MP អាចធ្វើការ Zoom មិនខូចគុណភាពបាន ៣ដង និង Zoom បែបឌីជីថលបាន ១០ដង ផងដែរ។ កាមេរ៉ាដទៃទៀតជាប្រភេទវាស់ជម្រៅទំហំ 2MP និងកាមេរ៉ា … Continue reading Tecno Pova 6 Pro ប្រកាសចេញជាមួយកាមេរ៉ា 108MP និងថ្មយក្ស 6000mAh